Sunday, May 31, 2026

Yearly Archives: 2018

បកអាក្រាត​ទង្វើ​អសីលធម៌ របស់​គ្រូពេទ្យ​រុស្ស៊ី មួយចំនួន​ទុកជា​…​មេរៀន សូម្បី​អ្នក​ជិត​ស្លាប់​ក៏​មិន​…​លើកលែង​ដែរ​!

តាម​ការចុះផ្សាយ​របស់ Daily Mail ហេតុការណ៍​កើតឡើង​ថ្មីៗ​នេះ នៅ​រុស្ស៊ី កំពុង​ធ្វើឲ្យ​សាធារណៈមតិ​ពុះកញ្ជ្រោល ខឹងសម្បារ​។ ពួកគេ​បាន​សំណូមពរ​ឲ្យ​បើ​កការស៊ើបអង្កេត​ចំហរ​មួយ ហើយ​ចោទប្រកាន់​ទោស​ចំពោះ​គិលាន​នុប្ប​ដ្ឋា​យិ​ការ ដែល​អសីលធម៌​យក​អ្នកជំងឺ​ធ្វើជា "​ល្បែង​កម្សាន្ត រួម​ទាំង​ថតរូប Selfie ជាមួយ​សាកសព​អ្នកស្លាប់​ទៅ​ហើយ​។​ ​តាម​អត្ថបទ​របស់ Daily Mail ក៏​បានឲ្យដឹងថា គិលានុប្បដ្ឋាយិការ នៅ​រុស្ស៊ី​ម្នាក់ ត្រូវបាន​រដ្ឋ​អំណាច​បើក​ការស៊ើបអង្កេត ក្រោយ​ពី​នារី​រូបនេះ​បាន​ថត​បង្ហោះ​រូបភាព ថត​ក្បែរ​សាកសព​អ្នកជំងឺ​តាមបែប "​អសីលធម៌​"​បំផុត​។ ក្នុង​រូបភាព​ជា​ច្រើន​សន្លឹក...

សម្តេច​តេជោ ស្នើ​ឲ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​

​ភ្នំពេញ​៖ ក្នុង​ពិធី​ជួបជុំ​ជាមួយ​កម្មករ​កម្មការិនី សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ ដឹង​ច្បាស់​ណាស់​ថា “​វិមានឯករាជ្យ​” គឺជា​បូជនីយដ្ឋាន​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​មាន​ទាំង ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និង​គណៈប្រតិភូ​អន្តរជាតិ​តូច​ធំ​យាង នឹង​អញ្ជើញ​មក​គោរព​វិញ្ញាណក្ខន្ធ​។ ទី​នេះ​ក៏​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​ផងដែរ​។​ ​សម្តេច​តេជោ បាន​ថ្លែងថា "​គួរឲ្យ​សោកស្តាយ ដែល​មាន​បងប្អូន​កូនក្មួយ​អ្នកធ្វើ​ដំណើរ​មួយចំនួន បាន​ជិះ​បញ្ច្រាស​ទិស​ចរាចរណ៍​។ សូម​កុំឲ្យ​ទម្លាប់​អាក្រក់​បែប​នេះ បន្ត​កើតមាន​ឡើង​តទៅទៀត​។ គ្រប់ៗ​គ្នា​ត្រូវតែ​គោរព​ច្បាប់​។ សូម​កូន​ក្មួយ​ចូលរួម​គោរព និង​អនុវត្តិ​ច្បាប់​ចរាចរណ៍​អោយបាន​ត្រឹមត្រូវ​ល្អ​។ បើ​បើកបរ​ខុសច្បាប់​ហើយ...

ឥណ្ឌា​ទិញ​កាំជ្រួច​របស់​អ៊ីស្រាអែល ដើម្បី​បំពាក់​ដល់​នាវា​ផ្ទុក​យន្តហោះ​

​គេហទំព័រ Livemint របស់​ឥណ្ឌា នៅ​ថ្ងៃ​ទី​២/១ បាន​ដកស្រង់​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​ប្រទេស​នេះ​ឲ្យដឹងថា ឥណ្ឌា​នឹង ​ទិញ​កាំជ្រួច Barak (​ដី​ទល់​មេឃ​) ចំនួន ១៣១​គ្រាប់ របស់​អ៊ីស្រាអែល ទុក​បំពាក់​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​ដែល​ខ្លួន កំពុង​តម្លើង​។​ ​កិច្ចសន្យា​តម្លៃ ៧០​លាន​ដុល្លារ ខាងលើ ត្រូវបាន​ក្រសួង​ការពារជាតិ​ឥណ្ឌា លើក​ឡើង​មុន​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី ​អ៊ីស្រាអែល Benjamin Netanyahu មកកាន់​ប្រទេស​ឥណ្ឌា​ក្នុងអំឡុង​ពាក់កណ្តាល​ខែ​នេះ​។ Barak ជា​ប្រភេទ​កាំជ្រួច​ផលិត​ដោយ ​ក្រុមហ៊ុន Rafael Advanced...

តើ​លោក​ត្រាំ និយាយ​អ្វី​ចំពោះ​ការ​ដែល​កូរ៉េខាងជើង បង្ហាញ​បំណង​ចង់​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង​?

​ថ្វី​ត្បិត​តែ​បង្ហាញ​ភាពមន្ទិលសង្ស័​យក្តីក៏​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ អះអាងថា ការ​ដែល​កូរ៉េខាងជើង​ប្រប​កាស​ត្រៀម​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង "​អាច​ជា​ព័ត៌មាន​ល្អ​មួយ​"​។​ ​ក្នុងការ​ស្តែង​មតិ ថ្លែង​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter នៅ​ថ្ងៃ 2/1 ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ លើកឡើងថា វិធានការ​ទាំងឡាយ​ដើម្បី​ដាក់ទណ្ឌកម្ម និង​បង្កក​សម្ពាធ​ដទៃទៀត កំពុង​ចាប់ផ្តើម​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​លើ​កូរ៉េខាងជើង​។ តាម​នោះ​ទោះយ៉ាងណា ក៏​ចាំបាច់​ត្រូវ​មាន​ពេលវេលា ដើម្បី​ពិនិត្យមើល​ថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​ល្អ ឬ​មិន​ល្អ​។​ ​គួរ​រំលឹក​ឡើងវិញ​ថា ក្នុង​សារ​ឆ្នាំ​ថ្មី ២០១៨...

លោក លី គឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន និង​អ្នកវិនិយោគ នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា

​ភ្នំពេញ ៖ កម្ពុជា​សូម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោក លី គឺ​ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​អមដំណើរ​មកជា​មួយ​អ្នកវិនិយោគ​ចិន ជាច្រើន​រូប​មក​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា នា​សប្តាហ៍​ក្រោយ​។​ ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួងការបរទេស​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៨ បានឲ្យដឹងថា ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួល​បាន​កំណើន​វិនិយោគទុន​បរទេស​ថ្មីៗ​បន្ថែមទៀត ដែល​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អោយ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន មក​កម្ពុជា គឺ​ដើម្បី​ចូលរួម​កិច្ចប្រជុំ មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២...

ត្រាំ គំរាម​ផ្តាច់ជំនួយ​ដល់​ប៉ាឡេ​ស្ទីន ជុំវិញ​បញ្ហា​ជេ​រ៉ូ​សាឡឹម​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ថា អា​មេ​រិច​ប្រហែល​កាត់ផ្តាច​ជំនួញ​ដល់​ប្រទេស​ប៉ាឡេ​ស្ទីន ដោយសារ​ប្រទេស​នេះ​មិន​មាន​ឆន្ទៈ​ទៀត​ទេ ក្នុង​កិច្ចចរចារ​សន្តិភាព​ជា​មួយ​នឹង​ប្រទេស​អ៊ី​ស្រា​អ៊ែល​។​ ​លោក​ត្រាំ ថ្លែង​នៅក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម Twitter របស់​លោក​ដូច្នេះ​ថា "​សហរដ្ឋ​អា​មេ​រិច​មិន​ទទួលបាន​ការគោរព​ទេ ជុំវិញ​ការផ្តល់​ជំនួយ​របស់​ខ្លួន​ដល់​ប៉ាឡេ​ស្ទីន​"​។​ ​លោក​ក៍​បាន​ថ្លែងថា ការទទួលស្គាល់​ទីក្រុង​ជេ​រ៉ូ​សាឡឹម​ជា​រដ្ឋធានី​រប​ស់​អ៊ី​ស្រា​អ៊ែល​បាន​ធ្វើឲ្យមាន​បញ្ហារ​ទាស់ទែង​គ្នា​យ៉ាងខ្លាំង​ដល់​កិច្ចចរចារ​សន្តិភាពរ​វា​ង​ប្រទេស​អ៊ី​ស្រា​អ៊ែល និង​ប៉ាឡេ​ស្ទីន​។​ ​ប្រទេស​ប៉ាឡេ​ស្ទីន បាន​និយាយថា វិធានការ​របស់​អា​មេ​រិច បានបង្ហាញ​ថា​អា​មេ​រិច​លែង​ជា​អ្នកសម្របសម្រួល​សន្តិភាព​អព្យាក្រិត្យ​ទៀតហើយ​។​ ​លោក​ថ្លែងថា "​ពួក​យើង​ចំណាយ​លុយ​ឲ្យ​ប៉ាឡេ​ស្ទីន​រាប់រយ​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ប៉ុន្តែ​យើង​មិន​ទទួលបាន​ការគោរព​ត្រឡប់មកវិញ​ទេ​។ ពួក​មិន​ចង់​សូម្បី​ចូលរួម​ចរចារ​ជុំវិញ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​នឹង​អ៊ី​ស្រា​អ៊ែល​"​។​ ​សូម​រំលឹក​ផង​ដែរ​ថា ការព្រមាន​កាត់​ផ្តាច​ជំនួយ​ដល់​ប៉ាឡេ​ស្ទីន​នេះ​កើតឡើង ក្រោយពេល លោក ត្រាំ​បាន​ព្រមាន​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​ប៉ា​គី​ស្ថាន...

ឡានក្រុងធ្លាក់ច្រាំងនៅប្រទេសប៉េរូ ផ្តាច់ជីវិតមនុស្ស ៣៦នាក់

មនុស្សយ៉ាងតិចណាស់ ចំនួន ៣៦នាក់បានស្លាប់បាត់បង់ជីវិត និង ៦នាក់ទៀតរងរបួស នៅពេលឡានក្រុងមួយគ្រឿងបានធ្លាក់ច្រាំងចោទមួយកន្លែង ស្ថិតនៅភាគខាងត្បូងរដ្ឋធានី លីម៉ា (Lima) ប្រទេសប៉េរូ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលនៃប្រទេសនេះ។ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តទាញយកសាកសពជនរងគ្រោះចំនួនយ៉ាងតិច ៧នាក់ដែលនៅក្រោមរថយន្តក្រុង។ ហេតុការណ៏ដ៏រន្ធត់នេះ បានកើតឡើងនៅកាលពីថ្ងៃអង្គារ នៅពេលឡានកុងតឺណឺបុកពីក្រោយរថយន្តក្រុង បណ្តាលឲ្យរថយន្តក្រុងធ្លាក់ចុះទៅខាងក្រោមច្រាំង។ បើតាមការស៊ើបអង្កេតបឋមបានឲ្យដឹងថា ប្រព័ន្ធ GPS បានបង្ហាញថា រថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿនមុនពេលវាប៉ះទង្គិចគ្នា៕ សុភ័ក្ត្រ

ត្រាំ ចំអក​ទៅ គីម ជុង​អ៊ុន​ថា លោក​ក៏​មាន​ប៊ូ​តុង​នុយក្លេអ៊ែ​រដែរ និង​មាន​អនុភាព​ជាង​

​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បាន​ឆ្លើយតប​បែប​ចំអកឡកឡឺយ ទៅ​កាន់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​វិញ​ថា លោក​ក៏​មាន​ប៊ូ​តុង​សំរាប់​ចុច​ឲ្យ​បាញ់​នុយក្លេអ៊ែ​រ ហើយ​នុយក្លេអ៊ែរ​របស់ អា​មេ​រិច​មាន​អនុភាព​ខ្លាំងក្លា​ជាង​។​ ​លោក​ត្រាំ និយាយ​បែ​នេះ​ក្នុង Twitter របស់​លោក​ថា "​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ទើបតែ​ ​បាន​អះអាង​ថា ប៊ូ​តុង​នុយក្លេអ៊ែរ​នៅលើ​តុ​របស់​គាត់​គ្រប់ពេល​។ តើ​មាន​នរណា​ប្រាប់​របប​ក្រីក្រ និង​អត់ឃ្លាន​របស់គាត់​ទេ​ថា ខ្ញុំ​ក៏​មាន​ប៊ូ​តុង​នុយក្លេអ៊ែ​រដែរ ប៉ុន្តែ​វា​ធំ​ជាង និង​មាន​អនុភាព​ខ្លាំង​ជាង​របស់គាត់​។...

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ០៣ ខែ​មករា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ រាសី​ស្រុតចុះ​។ ការងារ​មិន​បាន​ដូច​ចិត្ត ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​អ្នក​រួម​ការងារ​ទើប​សង្ឃឹម​ដោះស្រាយ​ការងារ​បានរ​លូន​។ ថ្ងៃ​នេះ​ពុំ​ល្អ​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា ត្រូវ​បន្ថែម​ភាព​រ៉ូមែ​ន​ទិក​ឲ្យ​មនោសញ្ចេតនា​កាន់តែ​មាន​ភាព​ផ្អែមល្ហែម​ជ្រាលជ្រៅ​។ ទិស​នាំ​លាភ ទិស​ខាងលិច តំណម​ទិស​ខាងត្បូង​។ ពណ៌​នាំ​សំណាង​ពណ៌​ស​។ អ្នក​យក​អាសា​ឆ្នាំវក​៕ ​ឆ្នាំ​ឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​មាន​ការប្រែប្រួល ហានិភ័យ​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​ចៀសវា​ឆេវឆាវ​ធ្វើឲ្យ​គ្រប់យ៉ាង​ប្រែជា​ស្មុគស្មាញ​ជាង​។ ពុំ​មាន​ឱកាស​ជួប​លាភ ល្អ​បំផុត​គួរ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ដែល​មាន​ស្រាប់​។ មនោសញ្ចេតនា​នឹង​មាន​ការឈ្លោះប្រកែក ប្រទាញប្រទង់​។ ទិស​នាំ​លាភ​ទិស​ជើង តំណម​ទិសនិរតី​។...

មិនសរសើរមិនបាន! និស្សិតស្រីរូប​ស្អាត​​នេះ​សុខចិត្ត​លះ​បង់​គ្រប់​យ៉ាង ដើម្បី​ក្មេង​ៗក្រីក្រ​សុំ​ទាន​តាមផ្លូវ​បាន​ក្រេប​ចំណេះដឹង

នៅតាមបណ្តាដងផ្លូវជាច្រើន នៃទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន គេតែងឃើញក្មេងតូចៗព្រោងព្រាត ដើរសុំលុយ និងអាហារ ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ។ ពិតណាស់! ដោយសារភាពក្រីក្រ ក្មេងៗទាំងនេះត្រូវបានបង្ខំដោយសង្គម ឲ្យចាកឆ្ងាយពីសាលារៀន និងជួយរកលុយឪពុកម្តាយរបស់ពួកគេជំនួសវិញ ។ ទោះយ៉ាងណា ពិតជាគួរឲ្យដឹងគុណណាស់ ដែលនៅមានមនុស្សល្អដូចជានិស្សិតស្រីវ័យក្មេងកញ្ញា Dara Mae Tuazon ដែលជ្រើសរើសជួយបង្រៀនពួកគេ ជំនួសឲ្យការធ្វើដំណើរឆ្លងកាត់មើលនឹងភ្នែក និងទុកឲ្យជីវិតពួកគេកាន់តែយ៉ាប់ជាងនេះ ។ Mara...
- Advertisment -

Most Read

×