Sunday, May 31, 2026

Yearly Archives: 2018

តែងតាំង​លោក ជាវ តា​យ ជា​អភិបាលខេត្ត​កំពត ជំនួស​លោក​ចាន់ ចេស្ដា ដែល​ផ្ទេរ​ទៅ​កន្លែង​ដើម​វិញ​

​ភ្នំពេញ​៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​លោក ជាវ តា​យ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ជំនួស​លោក​ចាន់ ចេស្តា ។​ ​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៨ ត្រាស់​បង្គាប់ ផ្ទេរ​ភារកិច្ច​លោក ចាន់ ចេស្តា ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់...

ខណ្ឌ​ទាំង​៤ កណ្តាល​ក្រុង​នឹង​ចាប់ផ្តើម​យុទ្ធនាការ​ស្តា​លូ​ពី​ថ្ងៃ​ទី​៩ ខែ​មករា ដោយ​ប្រើ​ពេល​៧​ខែ​

​ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨​ខាងមុខនេះ រដ្ឋបាល​ខណ្ឌ​ទាំង​៤​នៅ​កណ្តាល​ក្រុង​នឹង​ត្រូវ​បើក​យុទ្ធនាការ​ស្តារលូ​សរុប​ជាង​៤៦០​គីឡូម៉ែត្រ និង​ស្តារ​ប្រឡាយ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​គ្រោង​នឹង​ធ្វើ​អោយ​រួចរាល់​មុន​រដូវវស្សា​ឆ្នាំ​២០១៨​។​ ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អភិបាល​ខណ្ឌ​ដូនពេញ ទួលគោក ៧​មករា និង​ខណ្ឌចំការមន នៅ​សាលា​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២ ខែ​មករា​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ថា “​យុទ្ធនាការ​ស្តារ​លូ​និង​ប្រឡាយ នឹង​ចាប់ផ្តើ​អនុវត្ត​នៅ​ថ្ងៃ​ទី​៩ ខែ មករា...

យុវជន​ជា​អ្នកធ្វើការ​សង្គម ចលនា​យុវជន អន្តរាគមន៍ សង្គ្រោះ មនុស្សធម៌ និង​ទៅ​អនាគត​ជា​អ្នក​បន្តវេន​គ្រប់​ការងារ​

បន្ទាយមានជ័យ​៖​ទាំង​លោក​អភិបាលរង​ខេត្ត ទាំង​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ សុទ្ធតែ​បានទទួល​ស្កាល់ និង​ជម្រុញ​អោយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា សស​យក បំពេញការងារ​ជាច្រើន​ដូចជា​ចំពោះមុខ យុវជន​ជា​អ្នកធ្វើការ​ចលនា​យុវជន អន្តរាគមន៍ សង្គ្រោះ មនុស្សធម៌​និង​ទៅ​អនាគត​ជា​អ្នក​បន្តវេន​គ្រប់​ការងារ​ទាំងអស់​។​ ​លោក ឈើ​យ ចាន់ណា អភិបាលរង​ខេត្ត លោក​សួន បវរ អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ​និយាយ​ដូច្នេះ​ក្នុង​ពី​អី​ប្រកាស​សមាសភាព និង​ពី​ធី​ជួបជុំ​ពិសារ​អាហារ​សាមគ្គី​អបអរ​ឆ្លង​ឆ្នាំ​ថ្មី​របស់​សហភាព​សហព័ន្ធ​យ្វ​ជនកម្ពុជា​(​សស​យក​) ស្រុក​ភ្នំស្រុក​កាលពី​ថ្ងៃទី​២​មករា​ឆ្នាំ​២០១៨ នា​សាលាស្រុក​។​ ​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​និង​ជា​អនុប្រធាន​សស​យក​ខេត្តបន្ទាយមានជ័យ​បានបញ្ជាក់​ពី​សមាសភាព​សស​យក​ស្រុក​ភ្នំស្រុក​មោះ​នោះ​ថា​៖ លោក​យឹម...

សែនព្រេន​ជាមួយ​ម្តាយ​បាន​ប្រមាណ​៦​ខែ បែរជា​ឪពុកចុង មក​ចាប់រំលោភ​កូនដើម

​កណ្តាល ​៖ ​នគរបាល​ស្រុក​ខ្សាច់កណ្តាល បាន​រាយការណ៍​ពី​ករណី​រំលោភ​សេពសន្ថវៈ​មួយ ដែល​បង្កឡើង​ដោយ​ឪពុកចុង ចាប់រំលោភ​កូនដើម បន្ទាប់ពី​បាន​សែនព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ជាមួយ​ម្តាយ​ក្មេងរងគ្រោះ​ប្រមាណ​៦​ខែ​។​ ​កើតហេតុ​ការណ៍​ចាប់រំលោភ​នេះ​បាន​កើតឡើង​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៧ ម៉ោង​៥:៣០​នាទី ទៀបភ្លឺ ចំណុច​ភូមិ​វិហារ​សួគ៌​ជើង ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​ជនបង្ក​ជា​ឪពុកចុង​ត្រូវ​ចាប់ខ្លួន នា​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨ យោងតាម​ពាក្យបណ្តឹង​របស់​ក្មេងស្រី​រងគ្រោះ ដែល​ប្តឹង​ចូល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វិហារ​សួគ៌​។ ជនរងគ្រោះ​ឈ្មោះ វ​.​ណ ភេទ​ស្រី អាយុ ១៣ ឆ្នាំ ជនជាតិ...

អាជ្ញាធរ​ខេត្តតាកែវ សម្រេច​អោយ​ទូក​ដែល​ឡើងមក​ទិញស្រូវ​ពី​ពលរដ្ឋ​ខ្មែរ ដោយ​សេរី ដោយ​គ្មាន​ការបង់ពន្ធ​អ្វី​ឡើយ​

តាកែវ​៖ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​កងកម្លាំងប្រដាប់អាវុធ និង​អង្គភាព​ពាក់ព័ន្ធ​នានា​ចំណុះឱ្យ​រដ្ឋបាល​ខេត្តតាកែវ នូវ​រសៀល​ថ្ងៃ​អង្គារ ០១​រោច ខែបុស្ស ព​.​ស ​២៥៦១ ត្រូវ​នឹង​ថ្ងៃ​០២ ខែមករា ឆ្នាំ​២០១៨ ឯកឧត្តម ឡាយ វណ្ណៈ បាន​បញ្ជារ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​ការយក​លុយ​ពី​ទូក​ដែល​ចូលមក​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ​។ ឯកឧត្តម​អភិបាលខេត្ត​បាន​លើកឡើងថា កន្លងមក​មាន​ការយ​កលុយ​ពី​ទូក​អាជីវករ​ដែល​ដើរ​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត រហូតដល់​មាន​មន្ត្រី​ខិលខូច​ហ៊ាន​យកឈ្មោះ​រដ្ឋបាលខេត្ត​ទៅ​គៀបសង្កត់​ថា​យកពន្ធ​ស្រូវ​ទៅទៀត ដែល​ទង្វើ​នេះ​បានធ្វើឱ្យ​ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋបាលខេត្ត​ប៉ះពាល់ ​យ៉ាងធ្ងន់ធ្ងរ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ​ឯកឧត្តម​លើកឡើង​ទៀតថា ចំពោះ​មន្ត្រី​ខិលខូច​ដែល​ដើរ​យកឈ្មោះ​របស់​រដ្ឋបាល​ខេត្ត​ទៅ​ដើរ​កៀបសង្កត់​ពី​ឈ្មួញកណ្តាល​នោះ ពេលនេះ​ត្រូវបាន​ដក​មក​បញ្ឈរជើង ​នៅ​អង្គភាព​ហើយ ដូច្នេះ​ឯកឧត្តម​សូម​ដាក់បទបញ្ជា​ហាម​ដាច់ខាត​ចំពោះ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​ការយក​លុយ​ពី​ទូក​អាជីវករ​ដែល​ចូលមក ​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ...

ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក​សេរី​កុសល ពី​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់មីន ដោយ​ដាក់​លោក លី ធុជ ជំនួស​កន្លែង​លោក សេរី កុសល​

​ភ្នំពេញ​៖ ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨​នេះ បានចេញ​ព្រះរាជក្រឹត្យ ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង និង​តែងតាំង​មុខតំណែង​ថ្មី ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន នៅ​អាជ្ញាធរ​មីន​កម្ពុជា​។​ ​យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ បាន​ត្រាស់បង្គាប់ បញ្ចប់​មុខងារ​លោក សេរី កុសល ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ពី​អនុប្រធាន​ទី​១...

បណ្តឹង​ទៅមុខ​, ឯ​អាវុធហត្ថ​ព្រម​ប្រគល់​រថយន្ត​តូច ក្រោយ​ជនរងគ្រោះ​ប្តឹង​មន្ត្រី​អាវុធហត្ថ ស្នាក់ការ​លេខ​៥៦៨ នៅ​ប៉ោយប៉ែត​

​បន្ទាយមានជ័យ​៖ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ព្រម​ប្រគល់​រថយន្ត​តូច​១​គ្រឿង​អោយ​ម្ចាស់​គេ​វិញ កាលពី​ថ្ងៃទី​១​មករា​ឆ្នាំ​២០១៧ ក្រោយ​ជនរងគ្រោះ​បាន​ប្តឹង​បុគ្គល​មន្ត្រី​អ​.​ហ​ម្នាក់​នៃ​ស្នាក់ការ​លេខ​៥៦៨ ដី​ថ្មី នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ឥ​ប៉ោយប៉ែត​ដែល​បង្ក​ហឹ​ង្សា​រ​និង​គម្រាម​អាយុជីវិត​។ តែ​បណ្តឹង​ជនរងគ្រោះ​បាន​ដើរទៅ​មុខ ។​ ​អ្នកស្រី យូ ស្រី​នី និង​លោក ស ហាត ដែលជា​ម្ចាស់​រថយន្ត​បាន​ប្រាប់​ថ្ងៃទី​២ មករា​ឆ្នាំ​២០១៨​ថា : ខ្លួន​បាន​ទៅ​ទទួលយករ​ថយ​ម្ត​តូច​១​គ្រឿង​ម៉ាក​តូយ៉ូតា​កាមរី​ព​ណ័ស ពាក់​ស្លាក​លេខ​2AM -5907 ភ្នំពេញ របស់ខ្លួន​ពី​មន្ត្រី​ប្រចាំការ​នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​មកវិញហើយ ។​ ​សូមបញ្ជាក់ថា រថយន្ត​នោះ ត្រូវបាន​គេ​រឹបអូស​យកទៅ​ទុក​នៅ​មូលដ្ឋាន​កង​រាជ​អាវុធ​ក្រុង​ប៉ោយប៉ែត...

តប​តាម​ការ​បិណ្ឌ​បាត្រ​របស់​ចៅអធិការ​វត្ត​អូរ​ប្រាសាទ លោកស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ប្រគេន​

​បន្ទាយមានជ័យ ៖ ឆ្លើយតប​នឹង​សេចក្តីត្រូវការ​របស់​ប្រជា​ពុទ្ធបរិស័ទ​និង​ការ​បិណ្ឌ​បាត្រ​របស់​ព្រះគ្រូ​ចៅអធិការ ទើប​លោកស្នងការ​នគ​របាល​ខេត្តបន្ទាយមានជ័យ បាន​យក​ស៊ីម៉ង់​ចំនួន​២​តោន ទៅ​ប្រគេន​វត្ត​អូរ​ប្រាសាទ ឃុំ​អូរ​ប្រសាទ ស្រុក​ម​ង្គ​បូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨ ។​ ​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ប្រគល់ជូន​ស៊ីម៉ង់ ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត អូរ​ប្រសាទ ជា​អំណោយ​របសលោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ ។​ ​ក្រោយពី​សូត្រធម៌​ជ័យ​ន្តោ និង​ធម៌​បង្សុកូល​ដល់​ម្ចាស់​ទាន ព្រះគ្រូ​ចៅអធិការ​វត្ត​បានទទួល​រ៉ាប់រង​ថា...

អភិបាលក្រុង​បាវិត ចូលរួម​អបអរសាទរ​ទិវា​បុណ្យចូលឆ្នាំ​សកល ២០១៨ ដោយ​បង្ហាញ​ពី​ភាព​រីកចម្រើន​ផ្នែក​វិស័យ​កាត់ដេរ​,​រោងចក្រ​,​សហគ្រាស​នឹង​មណ្ឌល​កំសាន្ត​ផ្សេងៗ​មានការ​កើនឡើង​

​ខេត្តស្វាយរៀង ៖ លោក​សេង សិលា អភិបាលក្រុង​បាវិត មានប្រសាសន៍​ដោយ​មោទនៈភាព​ថា រដ្ឋបាល​ក្រុង​បាវិត​មានការ​រីកចំរើន​គួរ​ឲ្យ​មោទនៈភាព មកដល់​ឆ្នាំ​២០១៧ នេះ​រួមមាន​វិ​ស​យ័​សហគ្រាស​ឧស្សាហកម្ម វេជ​នៈ​ភ​ណ្ឌ័​កាត់ដេរ កាស៊ីណូ ភោ​ជ្ជ​នី​យ​ដ្ឋា​ន ផ្ទះសំណាក់ សណ្ឋាគារ ផ្សារ​រាត្រី រមណីយ៍ដ្ឋាន មណ្ឌល​កំសាន្ត អាង​ហែល​ទឹក និង​រី​សត​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ហើយ​បាន បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ កម្មករ​កម្ម​ការ​នី​រាប់ម៉ឺន​នាក់​មានការ​ងារ​ធ្វើ មាន​ប្រាក់បៀវត្ស​និង​មាន​ជីវភាព​សមរម្យ​នៅក្នុង​គ្រួសារ​បានល្អ​ប្រសើរ​។​ ​លោក​អភិបាលក្រុង​បាន​មានប្រសាសន៍​ដូច​ច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មណ្ឌល​កំសាន្ត​ហូ​ម​ក្រោ​ន ស្វី​មីង​ផ្លេ​ស រឺ​សត​(HOME...

ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​

កណ្តាល​ ៖ ​នគរបាល​ស្រុក​ខ្សាច់កណ្តាល​នៅ​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​បាន​ឲ្យ​ដឹងថា នគរបាល​បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ម៉ោង ១៦​និង​៣០​នាទី ចំណុច​ភូមិ​ព្រះ​ប្រសប់ ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​ ​ជនរងគ្រោះ ឈ្មោះ ន​.​ណ​.​រ ភេទ ស្រី អាយុ ១៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ...
- Advertisment -

Most Read

×