Sunday, May 31, 2026

Yearly Archives: 2018

ជនជាតិ​ចិន ១០​នាក់ ពី​បទ​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង​

​ភ្នំពេញ ​៖ ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ ព្រឹក ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនកា​រងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន​១០​នាក់ ពី​បទ​បាន​ប្រព្រឹត្ត​បទល្មើស កេងចំណេញ​ផ្លូវភេទ ពី​ស្ដ្រី​វ័យក្មេង និង​អនីតិជន ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ចិន​។​ ​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ...

លែង​យល់មុខ​ហើយ​! ខ្ចី​ម៉ូតូ​ជិះ​៥​ថ្ងៃ អត់​យកមក​សង​វិញ ពេល​តេ​ទៅ​ស្គាល់​លេខ និង​សម្លេង​បិទ​ចោល មិន​យល់​មិត្តភក្តិ​ជា​ប៉ូលីស​នេះ​ចង់​មានន័យ​យ៉ាងម៉េច​…?

​បុរស​ម្នាក់​បានសម្រេច​ចិត្ត «​ពឹងពាក់​» ហ្វេ​ស​ប៊ុ​ក ដើម្បី​ឲ្យ​ឈ្មោះ វិ​ចិត្ត (​ប៉ូលីស​) ដែល​ត្រូវជា​មិត្តភក្តិ ប្រញាប់​យក​ម៉ូតូ​របស់គាត់​ម៉ាក Scoopy មក​ប្រគល់​ជាបន្ទាន់ បន្ទាប់ពី​បាន​ខ្ចី​យកទៅ​ជិះ​ចាប់តាំងពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨ មក​ម្លេះ ។​ ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Borom Kh បាន​បង្ហោះ​រូប និង​សរសេរ​រៀប​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ “​បុរស​នេះ​ជា​មិត្ត​របស់ខ្ញុំ គាត់ ឈ្មោះ វិចិត្រ​(​ប៉ូ​លី​ល​)​គាត់​បាន​ខ្ចី​ម៉ូតូ​របស់ខ្ញុំ ម៉ាក...

ទី​សក្ការៈបូជា អាស្រម លោកតា​គង់ យាយ​ដើង ដែល​ជា​គំនិត​ផ្តួចផ្តើម​គំនិត​កសាង​ដោយ​លោកស្រី ម៉ែន សំអន ត្រៀម​រៀបចំ​បុណ្យ​ឆ្លង​

​ខេត្ត​ស្វាយរៀង ៖ ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៨​ដែល​ជា​ថ្ងៃ​រៀបចំ​ពិធី ក្រុង​ពាលី រហូតមក​ដល់​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ ​ទី​សក្ការៈបូជា អាស្រម លោកតា​គង់ យាយ​ដើង ដែល​ជា​គំនិត​ផ្តួចផ្តើម​គំនិត​កសាង​ដោយ​លោកស្រី ម៉ែន សំអន ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ រង់ចាំ​តែ​ថ្ងៃ​សម្ពោធ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​គោរព​បន់ស្រន់​តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន​តែ​ប៉ុណ្ណោះ​។​ ​សូម​បញ្ជាក់​ផង​ដែរ​ថាៈ​ក្រោម​គំនិត​ផ្តួចផ្តើមឡើង​ដោយ​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា...

នៅ​ខណ្ឌ​ដូនពេញ ប្រជាពលរដ្ឋ​សុំ​ឲ្យ​កាប់​ដើមឈើ និង​មាន​វិធានការ លើ​ការដ្ឋាន​សំណង់ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​

​ភ្នំពេញ​ ​៖ វេទិកាសាធារណៈ និង​ការចូលរួម​មតិយោបល់​ពី​ប្រជាពលរដ្ឋ គឺជា​ធាតុ​ផ្សំ ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ តាម​បែប​ប្រជាធិបតេយ្យ ​នៅ​ថ្នាក់ក្រោម​ជាតិ និង​ជា​របៀបវារៈ ដ៏​ចាំបាច់​នៃ​ការធ្វើកំណែទម្រង់​របស់​រដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​អភិបាលកិច្ច​ល្អ​ជា​ស្នូល​។​ ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្រោម​អធិបតីភាព​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​សូ...

ព្រឹទ្ធសភា អនុម័ត​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ លើ​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​)

​ភ្នំពេញ ​៖ ពាក់ព័ន្ទ​នឹង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី​(​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​យោបល់​ឯកភាព​ទាំងស្រុង​លើ​សេចក្តីស្នើច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន​៥៦​សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធ​សភា​ទាំងមូល​។​ ​សម័យប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយ​បាន​ដំណើរការ កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែ​ធ្នូ តាម​របៀបវារៈ​ចំនួន​២ រួមមាន​៖ ទី​១៖ ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីស្នើច្បាប់​ស្តីពី វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​)...

នាវា​ដឹក​ភ្ញៀវទេសចរ​ជិត ៣​ពាន់​នាក់ ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​ ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ម៉ោង ៨​ព្រឹក ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ មាន​នាវា​ទេសចរណ៍​ខ្នាត​ធំ​មួយ​គ្រឿង​ឈ្មោះ COSTA FORTUNA បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។​ ​មន្ត្រីនគរបាល​អន្តោប្រវេសន៍ បានឲ្យដឹងថា នាវា​ដឹក​ភ្ញៀវទេសចរ​ខាងលើនេះ មាន​សញ្ជាតិ អ៊ីតាលី (ITALY) ដោយ​បាន​នាំ​ភ្ញៀវ​ទេសចរ​​ចំរុះ​ជាតិ​សាសន៍​ចំនួន ៥៨​សញ្ជាតិ សរុប​មាន​ចំនួន ២៧៩៥​នាក់​។ ក្នុងនោះ​ស្រី​មាន​ស្ត្រី...

ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង របស់​ក្រសួង​បរិស្ថាន អំពី​ការហាមឃាត់​ការឈូសឆាយដី​ព្រៃ​ដោយ​ខុសច្បាប់​

ខេត្ត​មណ្ឌលគិរី ៖ ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ស្នាក់ការ​កង់​រ៉ូ​ឡង់ និង​ទួល​ស្វាយ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ កាល​ពី​អាទិត្យ និង​ថ្ងៃ​ចន្ទ ទី​២៣-២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​បន្ត​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការហាមឃាត់​ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ ការទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ឋិត​នៅ​ភូមិសាស្ត្រ​ភូមិ​ពូ​ឡេះ ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​ម​លៀរ​។​ ​ការចុះ​អប់រំ និង​ផ្សព្វផ្សាយ​នេះ បន្ទាប់​ពី​មន្ត្រី​ឧទ្យានុ​រ​ក្ស​ពិនិត្យឃេីញ​សកម្មភាព​លួច​កាប់​រុករាន...

បញ្ជូន​ឃាតករ​រំលោភ​សម្លាប់​ក្មេងស្រី​អាយុ​ ៩​ ឆ្នាំ​ ទៅ​តុលាការ​

​តាកែវ​ ៖ ​ឃាតករ​ដៃដល់​រំលោភ​សម្លាប់​ក្មេងស្រី​រងគ្រោះ​អាយុ​ ៩​ឆ្នាំ​ យកទៅ​បោះចោល​ក្នុង​ទឹក​ស្រះ នៅ​ស្រុក​ព្រៃកប្បាស ​កាលពី​ថ្ងៃ ០៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ធ្វើការ​ឃាត់ខ្លួន​បាន​ហើយ នា​ថ្ងៃ​ទី ២៤ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ខាង​មុខ​ក្លោងទ្វា​វត្ត​ចម្ប៉ា ឃុំ​ចម្ប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បន្ទាប់ពី​រូបគេ​ដែល​ជនសង្ស័យ​រត់​គេចខ្លួន​បាន ២១​ថ្ងៃ​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ២៥ ខែ​ធ្នូ​នេះ...

មេព្រៃ​ខេត្តសៀមរាប បង្ក្រាប​មេ​ឈ្មួញ​ជួញ​សត្វ​អណ្តើក និង​សត្វ​អន្សង ជិត​៧០០​គីឡូក្រាម​

​​សៀមរាប​៖ សត្វ​ទន្សង និង​សត្វ​អណ្តើក ដែល​មាន​ទម្ងន់​ប្រមាណ​៧០០​គីឡូក្រាម ត្រូវបាន​កម្លាំង​មន្ត្រី​មេព្រៃ​នៃ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយ​ស្រី ខេត្តសៀមរាប ស្ទាក់​ចាប់បាន ឈ្មួញ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​យកទៅលក់ នៅ​តាម​ហាង ភោជនីយដ្ឋាន សណ្ឋាគារ ជា​ដើម កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ចំណុច​ផ្សារ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​ ​លោក​អ៊ឹង វុ​ធារ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានឲ្យដឹងថា ការបង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុស​ច្បាប់​នេះ កម្លាំង​រដ្ឋ​បាល​​​ព្រៃឈើ ដកហូត​បាន​សត្វ​អណ្តើក​ចំនួន​៧៣​ក្បាល...

ស៊ូណាមិ​នៅ​ឥណ្ឌូនេស៊ី​៖ អ្នកស្លាប់​កើន​ដល់​ជិត ៤០០​នាក់ របួស​ជាង ១.០០០​នាក់ បាត់​ខ្លួន​ជាង ១០០​នាក់​

ចំនួន​អ្នក​ស្លាប់​ពី​ការវាយប្រហារ​ពី​សំណាក់​រលក​ស៊ូណាមិ នៅលើ​កោះ Java និង Sumatra បានកើត​ដល់​ចំនួន ៣៧៣​នាក់ ចំណែក​អ្នករងរបួស​វិញ​មាន​ចំនួន ១.៤៥៩​នាក់ និង​បាត់​ខ្លួន​ចំនួន ១២៨​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ភ្នាក់ងារ​គ្រោះ​មហន្តរាយ​​​ឥណ្ឌូ​នេស៊ី ។​ ​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុងតែ​ដុតដៃ​ដុតជើង ស្វែងរក​អ្នក​នៅ​រស់រាន​មានជីវិត ក្រោយពេល​ហេតុការណ៍​រលក​ស៊ូណាមិ​ដែល​កើត​ឡើង​​ដោយសារតែ​ការផ្ទុះ​ភ្នំភ្លើង​។ អ្នកជំនាញ​ក៏បាន​ព្រមាន​ឲ្យមាន​ការប្រុងប្រយ័ត្ន ព្រោះ​រលក​ស៊ូណាមិ​អាច​នឹង​កើតមានឡើង​ទៀត ដោយសារ​តែ​ភ្នំភ្លើង​នៅតែ​មាន​សកម្មភាព​។​ ​ផ្ទះ​រាប់រយ​ខ្នង សណ្ឋាគារ និង​ហាង​ជាច្រើន​កន្លែង​រង​ការបំផ្លិចបំផ្លាញ ដោយ​រលក​ស៊ូណាមិ នៅ​តំបន់ឆ្នេរ Sumatra និង...
- Advertisment -

Most Read

×