Sunday, May 31, 2026

Yearly Archives: 2018

ឃាតករ សាហាវ​បំផុត​របស់ IS ត្រូវ​ចាប់ខ្លួន​

ឃាតករ ដ៏​ល្បី​របស់​ពួក IS បាន​ត្រូវ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ ចាប់ខ្លួន​នៅ Mosul បន្ទាប់​ពី​ពលរដ្ឋ​នៅ​តំបន់​នោះ​បាន​រាយការណ៍​ប្រាប់​ពី​កន្លែង​លាក់​ខ្លួន​របស់​វា -​នេះ​តាម​កាសែត The Sun​។​ ​តាម The Sun ឃាតករ Abu Omer ដែល​មាន​រហស្សនាម​ថា "​ពេ​ជ​ឃាត​ពុកមាត់​ស​" របស់ IS ដែល​ធ្លាប់បាន​ប្រហារជីវិត​រាប់​សិប​ករណី ត្រូវ​ចាប់ខ្លួន​បាន​នៅ Mosul ប៉ុន្តែ​គេ​ពុំ​បាន​បង្ហើប​អំពី​ពេលវេលា​ជាក់លាក់​ទេ​។​ ​ការចាប់ខ្លួន​បានពេជ​ឃាត Omer...

ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​សម្រេចបាន​៨៥%​ហើយ នឹង​គ្រោង​បញ្ចប់​នៅ​មុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​

ភ្នំពេញ​៖ ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ ដែល​ទទួល​ការស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​នឹង​ស្ថាបនា​បញ្ចប់​នៅ​មុន​បុណ្យចូលឆ្នាំ​ខ្មែរ​២០១៨​ខាងមុខនេះ ។ ​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានអោយ​ដឹង​នៅ​រសៀល​ថ្ងៃទី​២​ម​រា នេះ​ថា ស្ពាន​អាកាសស្តុ​បផ្សារ​ដី​ហុយ មកដល់ពេលនេះ​ការដ្ឋាន​ទាំងមូល​សម្រេច បាន ៨៥%​ហើយ​ក្នុងនោះ គ្រឿង​បង្គុំ​សំណង់​ខាងក្រោម​សម្រេចបាន​១០០% គ្រឿង​បង្គុំ​សំណង់​ខាងលើ សម្រេចបាន​៨០% នៅសល់​១៥% ហើយ​គម្រោង​នៃ​ការដ្នាន​នេះ​គ្រោង​ធ្វើ​ហើយ​មុន​ចូលឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨​ខាងមុខនេះ​។​ ​គួរបញ្ជាក់​ថា​ការដ្ឋានរ​ស្ថាបនា​ស្ពាន​អាកាស ស្តុប​ផ្សារ​ដី​ហុយ មាន​បណ្តោយ​៩០៥​ម៉ែត្រ​ទទឹង​១៦,៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ​រវាង​មហាវិថី​សហព័ន្ធរុស្ស៊ី និង​ផ្លូវ​ហាណូយ​(១០១៩) ដែល​ជា​គម្រោង ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​ទទួលបាន​សិទ្ធិ​សាងសង់ ដោយ​ក្រុមហ៊ុន...

ចិន​បដិសេធ​ព័ត៌មាន​ថា ជួយ​គាំទ្រ​ផ្នែក​យោធា​ដល់​កូរ៉េខាងជើង​

​ប្រទេស​ចិន បាន​ធ្វើ​ការបដិសេធ​ព័ត៌មាន​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ចោទប្រកាន់ថា ក្រុង​ប៉េកាំង​គាំទ្រ​យោធា​ដល់​ព្យុងយ៉ាង​។​ ​​តាម SCMP, អ្នកនាំពាក្យ​ក្រសួង​ការបទេស​ចិន លោក Geng Shuang នៅ​ថ្ងៃ ៣/១ បាន​បដិសេធ​ព័ត៌មាន​របស់​កាសែត Washington Free Beacon ចុះ​ផ្សាយ​ថ្ងៃ​ទី ២/១ ដោយ​ចោទប្រកាន់​ថា ចិន​បាន​សម្ងំ​ផ្តល់ជំនួយ និង​គាំទ្រ​យោធា​ឲ្យ​កូរ៉េខាងជើង​។ លោក Geng ពោល ៖ "​អ្នកណា​ក៏​ដោយ​ដែល​មាន​ចំណេះដឹង​សាមញ្ញ​ក៏​សុទ្ធសឹង​ពិនិត្យឃើញថា...

ថៅកែចិត្តកំណាច ដាក់ទណ្ឌកម្មបុគ្គលិកស្រីឲ្យអង្គុយ​ច្រហោង​​ងើប​ចុះៗ​​ ១០០ ដង រហូតធ្លាក់ខ្លួនឈឺស្លាប់ ព្រោះខឹងនាងបានធ្វើរឿងមួយនេះ

​ការ​បណ្តែតបណ្តោយ​ឲ្យ​យឺត​ពេល​ទៅ​សាលា ឬ ធ្វើការ វា​ពុំមែន​ជា​រឿង​ល្អ ហើយ​វា​តែង​កើតឡើង​ចំពោះ​យើងទាំងអស់គ្នា ប៉ុន្តែ ក៏​គ្មាន​នរណាម្នាក់​ធ្វើបាន​ល្អឥតខ្ចោះ​នោះដែរ ។ ទោះយ៉ាងណា ការ​តែង​បង្កើតឡើង​នូវ​វត្តមាន​យឺត​ម៉ោង គឺជា​បញ្ហា​មួយ ដែល​យើង​គួរ​បញ្ឈប់​ការ​ដោះសារ ។ ពិតណាស់ ការធ្វើ​ឲ្យ​យឺត​ម៉ោង​ធ្វើការ ជាហេតុ​ធ្វើ​ឲ្យ​ថៅកែ​របស់​អ្នក​មួម៉ៅ ឬ ទ្រាំ​ពុំបាន​រហូត​បណ្តេញ​អ្នក​ចេញពី​ការងារ ។ តែ​យ៉ាងណាក៏ដោយ ការដាក់ទណ្ឌកម្ម​«​យឺត​ម៉ោង​ធ្វើការ​» ចំពោះ​បុគ្គលិក​ស្រី​ម្នាក់នេះ វា​ជា​រឿង​មួយ​ដ៏​ជ្រុល​ហួសហេតុ​បំផុត ដែល​រហូត​ធ្វើ​ឲ្យ​នាង​ត្រូវ​បាត់បង់​ជីវិត...

ណែនាំ​ឲ្យ​ម្ចាស់​សហគ្រាស​អនុវត្ត​វិធានការ​បញ្ជៀ​ស​ការដួលសន្លប់​ជាយថាហេតុ

ភ្នំពេញ​៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សេចក្តីជូនដំណឹង ដល់​ម្ចាស់ និង​នាយក​សហគ្រាស គ្រឹះស្ថាន ជា​ពិសេស​រោងចក្រ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​ទាំងអស់ ត្រូវ​អនុវត្ត​ឱ្យ​ហ្មត់ចត់ ដើម្បី​បញ្ជៀ​ស​ការដួលសន្លប់​ជាយថាហេតុ ដែល​បណ្តាល​មកពី​បរិយាកាស​ទាំង​ក្នុង និង​ក្រៅ​អគារ​ផលិតកម្ម​។​ ​បើ​តាម​ក្រសួង​ការងារ បាន​ដាក់​វិធានការ​ដល់​រោងចក្រ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ត្រូវ​ត្រួតពិនិត្យ និង​ថែ​ទាំង​ជា​ប្រចាំ​និង​បើក​ឲ្យ​ដំណើរការប្រព័​ន្ធ​បញ្ចេញបញ្ចូល​ខ្យល់​នៅតាម​អគារ​ផលិតកម្ម​ទាំងអស់ ឲ្យបាន​យ៉ាងហោច​ណាស់​១​ម៉ោង​មុខ​ពេល​អនុញ្ញាត​ឲ្យ​កម្មករនិយោ​ជិត​ចូល​បម្រើ​ការងារ​។ ត្រូវ​ត្រួតពិនិត្យ​តាមដាន​បរិវេណ​នៅ​ជុំវិញ​ទាំង​ក្នុង​និង​ក្រៅ​អគារ​សហគ្រាស គ្រឹះស្ថាន ជា​ប្រចាំ​ជា​ពិសេស​មុន​ពេល​អនុញ្ញាត​ឲ្យ​កម្មករ​ចូ​ល​ធ្វើការ ដើម្បី​ទប់ស្កាត់​និង​បង្ការ​ឲ្យបាន​ទាន់ពេលវេលា​ក្នុងមាន​ការសាយភាយ​ក្លិន​សារធាតុ​គីមី ថ្នាំ​សម្លាប់​សត្វល្អិត...

ក្រុម​សង្គ្រោះ បាន​ទាញ​យក​សាកសព​ចំនួន ៥០​នាក់ ចេញពី​រថយន្ត​ក្រុង​ដែល​ធ្លាក់​ច្រាំង​នៅ​ប៉េ​រូ​

ក្រុម​អ្នក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​ទាញ​យក​សាកសព​មនុស្ស​ចំនួន ៥០​នាក់ រួម​មាន​ក្មេង ៦​នាក់ ចេញពី​រថយន្ត​ក្រុង​ដែល​ធ្លាក់​ពី​ច្រាំង​ចោទ នៅ​រដ្ឋធានី លី​ម៉ា (Lima) ប្រទេស​ប៉េ​រូ​។​ ​រថយន្តក្រុង​នោះ បាន​ធ្លាក់​ពី​លើ​ច្រាំង​ចោទ​កំពស់ ១០០​ម៉ែត្រ ទៅលើ​ឆ្នេរសមុទ្រ​ដែល​ពោរពេញ ទៅ​ដោយ​ថ្ម កាលពី​ថ្ងៃ​អង្ការ ក្រោយ​ពេល​រថយន្ត​កុងតឺណឺ​មួយ​គ្រឿង​បាន​បើក​បុក​ពី​ក្រោយ​វា​។​ ​មុនពេល​កើតហេតុ រថយន្ត​ក្រុងមាន​ផ្ទុក​មនុស្ស​ចំនួន ៥៥​នាក់ និង​បុគ្គលិក​ក្នុង​ឡាន​ចំនួន ២​នាក់​។ ​កាលពី​ថ្ងៃ​អង្គារ ក្រុម​ជួយសង្គ្រោះ​បាន​ពន្យា​ប្រតិបត្តិការ​ទាញ​យក​សាក​សព​ជនរងគ្រោះ ដោយសារ​តែ​នៅ​យប់​ថ្ងៃ​ដដែល ទឹក​បាន​ជោរ​ឡើង​ដល់​រថយន្តក្រុង​៕ សុភ័ក្ត្រ​ ...

អភិបាលខណ្ឌ​ដូនពេញ​បន្ត​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត ដែល​ល្មើសច្បាប់​ជិះ​បញ្ជ្រាសទិ​សដៅ​ចរាចរ នៅ​ជុំវិញ​វិមានឯករាជ្យ ក្រោយពី​សម្តេច​តេជោព្រ​មានដក​តំណែង​

ភ្នំពេញ ​៖ ​មន្ត្រីរដ្ឋបាល​ខណ្ឌដូនពេញ​អះអាងថា​៖​ចាប់ពីពេលនេះ​ទៅ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ប្តេជ្ញា​បន្ត​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត ដែល​ល្មើសច្បាប់​ជិះ​បញ្ជ្រាសទិ​សដៅ​ចរាចរ នៅ​ជុំវិញ​វិមានឯករាជ្យ ឲ្យមាន​ប្រសិទ្ធភាព​ជា​ដាច់ខាត​។​ការលើកឡើង​បែប​នេះ​របស់​រដ្ឋបាល​ខណ្ឌ​ដូនពេញ​នេះ គឺ​ធ្វើឡើង​ក្រោយ​ពី​មាន​សារ​ព្រមាន​ពី​សម្ដេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ថា​៖​ការដកតំណែង​អភិបាល​ខណ្ឌ​ម្នាក់​ប្រើ​ពេល​តែ​៥​នាទី​ចប់ ប៉ុន្តែ​បើ​អភិបាលរង​ខេត្ត​យូរ​បន្តិច ។ ដោយ​សំដៅលើ​លោក​សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​ជា​ឧទាហណ៍​។ ចំពោះ​ការព្រមាន​នេះ​បាន​ធ្វើឡើង​នៅ​មុខ​កម្មករ​រោងចក្រ​ជាង​១​ម៉ឺន​នាក់​ក្នុង​ខណ្ឌប្ញស្សីកែវ​កាលពី​ថ្ងៃ​ទី​៣​ខែ​មករា​នេះ​។​ ​ក្នុង​ថ្ងៃ​ទី​៣​ខែ​មករា​នេះ​លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ​បាន​បន្ត​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដោយ​សហការ​ជាមួយ​ការិយាល័យ​ចរាចរជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្តន៍​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាស​ទិស​ដៅ​ចរាចរ...

កូរ៉េខាងជើង​ម្ចាស់​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ផ្អាក​អស់​រយៈពេល​២​ឆ្នាំ​

​ទីភ្នាក់ងារ​សារព័ត៌មាន Yonhap បាន​ដកស្រង់​សេចក្តីប្រកាសរ​បស់​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង​ថ្ងៃទី ៣/១​ថា មន្ត្រី​កូរ៉េខាងជើង​ម្នាក់ បានធ្វើការ​ទាក់​ទំ​ង​ជាមួយ​ភាគី​កូរ៉េ​ខាងត្បូង​តាមរយៈ​បណ្តាញ​ទាក់ទង​ទើប​ត​ភ្ជាប់​។​ ​សេចក្តីប្រកាស​ខាងលើ​ឲ្យដឹង​បន្ត​ថា ការសន្ទនា​ដោយ​ផ្ទាល់​តាមរយៈ​ទូរស័ព្ទ​អូសបន្លាយ​រវាង​ប្រទេស​ទាំង​ពីរ បាន​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង ១៥​និង​៣០​នាទី ល្ងាច​មិញ (​ម៉ោង​តំបន់​)​។ នេះ​ជា​លើកដំបូង​ហើយ​ដែល​កូរ៉េខាងជើង បាន​ម្ចាស់ការ​ទូរស័ព្ទ​មកកាន់​កូរ៉េខាងត្បូង​ក្នុងអំឡុង ២​ឆ្នាំកន្លងមក ប្រទេស​នេះ​បាន​កាត់ផ្តាច់​ខ្សែ​ទូរស័ព្ទ​កាលពី​ខែ ២/២០១៦ សំដៅ​តបស្នង​នឹង​ការ​ដែល​កូរ៉េខាងត្បូង បាន​បិទទ្វារ​តំបន់ឧស្សាហកម្ម​រួម Kaesong​។​ មន្ត្រី​កូរ៉េខាងត្បូង​ត្រួតពិនិត្យ​ខ្សែ​ទូរស័ព្ទ​ក្រហម​ជាមួយ​កូរ៉េ​ខាងត្បូង​នៅ​ភូមិ​ផ្អាក​សង្គ្រាម Panmunjom ​ក្រសួង​ឯកភាព​កូរ៉េខាងត្បូង បានឲ្យ​ដឹង​ពី​ខ្លឹមសារ​នៃ​ការសន្ទនា គឺ​សំដៅ​ត្រួតពិនិត្យ​មើល​បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ​។ ប៉ុន្តែ​ព័ត៌មាន​លំអិត​ផ្សេងទៀត​ពុំ​បាន​ត្រូវ​ទម្លាយ​ចេញ​ឡើយ​។​ ​របៀបវារៈ​ដំបូង​នៃ​ការចរចា​រវាង​ប្រទេស​ទាំង​ពីរ និង​ប្រមូលផ្តុំ​ទៅ​លើ​ការប្រព្រឹត្ត​ទៅ​នៃ​អូឡាំពិក​រដូវរងា​ព្យុង​យ៉ាង​របស់​កូរ៉េ​ខាងត្បូង​នៅ​អំឡុង​ខែក្រោយ​។...

ប្រធាន UN ស្វាគ​ម​ន៏​ចំពោះ​ការបើក​ខ្សែ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​សារជាថ្មី​រវាង​កូរ៉េ​ខាង​ទាំង​ពីរ​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បាន​សំដែង​ការ​ស្វា​គម​ន៏​ចំពោះ​ការបើក​ដំណើរការ​ឡើងវិញ​នូវ​ប្រព័ន្ទ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនងរ​វាង​កូរ៉េខាងត្បូង និង​កូរ៉េខាងជើង ហើយ​លោក​សំដែង​ក្តីសង្ឃឹម​ថា នឹង​មាន​ការផ្តួចផ្តើម​ផ្នែក​ការទូត​ផ្សេងទៀត ដើម្បី​បញ្ចប់​បញ្ហា​ប្រឈម​នៅ​ឧបទ្វីប​កូរ៉េ​។​ ​កូរ៉េខាងត្បូង និង​ខាងជើង ទើបតែ​បាន​បើក​ខ្សែ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ បន្ទាប់ពី​មាន​ការ​កាត់ផ្តាច់​តាំងពី​ឆ្នាំ ២០១៦​មក​ម្លេះ​។ ការបើក​ដំណើរការ​ឡើង​វិញ​នៅ​បណ្តាញ​ទំនាក់ទំនង​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​បានប្រកាស​បើកចំហរ​ឲ្យមាន​កិច្ចចរចារ​ជាមួយនឹ​ង​ ​កូរ៉េខាងត្បូង ក្នុង​ការបញ្ជូន​គណៈប្រតិភូ​កីឡា​ឲ្យចូល​រួម​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​នៅ​កូរ៉េ​ខាងត្បូង​។​ ​អ្នកនាំពាក្យ​របស់ UN ឈ្មោះ Farhan Haq បាន​ថ្លែងថា...

កំពង់ផែ​បុរាណ​នានា ទៅកាន់​សុវណ្ណ​ភូមិ​

សុវណ្ណ​ភូមិ ដែល​មកពី​ពាក្យ​ពីរ​ម៉ាត់ គឺ សុវណ្ណ (​មាស​) និង ភូមិ (​ទី​ដី ផែនដី​) មានន័យ​ផែនដី​មាស ។ ហើយ​ពាក្យ​នេះ​ត្រូវបាន​ប្រើ​ក្នុង​រជ្ជកាល​របស់​ព្រះបាទ​អសោក​ក្នុងអម្លុង​ស​.​វ​ទី ៣ នៃ​ព​.​ស​ម្ល៉េះ ដោយ​សំដៅលើ​ប្រទេស​មន នគរ​ចម្ប៉ា នគរ​ភ្នំ (​ខ្មែរ​) ជ្រោយ​ម​លា​យូ និង​ឥណ្ឌូនេស៊ី ដែល​ស្ថិត​ក្នុង​ទ្វីប​អាស៊ី​ភាគ​អាគ្នេយ៍ ។​ ក្នុង​ស​.​វ​ទី ៣-១ មុន​គ​.​ស...
- Advertisment -

Most Read

×