Sunday, May 31, 2026

Yearly Archives: 2018

ចាប់ខ្លួន​អតីត​អភិបាលក្រុង​បាន​លុង ពីបទ សមគំនិត​ក្នុង​អំពើ​លួច

​រតនគិរី​៖ នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់​ខ្លួន​លោក អ៊ុក សំអុល អតីត​អភិបាលក្រុង​បាន​លុង ដោយយោង​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​រតនគិរី ពីបទ សមគំនិត​ក្នុង​អំពើ​លួច ដែល​ប្រព្រឹត្ត​កាលពី​ខែ​មករា ឆ្នាំ​២០១៧​។​ ​លោក អ៊ុក សំអុល ត្រូវបាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​ម្តុំ​ពេទ្យ​លោកសង្ឃ រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្តរតនគិរី​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨​នេះ ដែល​កន្លែង​ដើម​នៃ​ម្ចាស់​បណ្តឹង​៕...

និវត្តជន​ចំនួន ៣​គ្រួសារ បាន​ទទួល​ផ្ទះ​របស់​សម្តេច​តេជោ​ហ៊ុន សែន​, ១​ខ្នង តំលៃ​ជាង​៤.០០០​ដុល្លារ​

បន្ទាយមានជ័យ ៖ និវត្តជន​ចំនួន​៣​គ្រួសារ​បាន​ទួទ​ល​ផ្ទះ​អំណោយ​របស់​សម្តេច​តេជោ​ហ៊ុនសែន​ដោយ​ក្នុង​គ្រួសារ​បាន​មួយ​១​ខ្នង​ដែល​មាន​តំលៃ​ក្នុង​១​ខ្នង​៤.០០០​ដុល្លា​។​ លោក​វរ​សេ​នី ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​ឃួន​វុទ្ធី​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតៈយុទ្ធជន​និង​យុវនិតិសម្បទា​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី បាន​ចូលរួម​ទៅ​ប្រគល់​ឲ្យ​វិរត្តន៍​ជនមាន ១:​ឈ្មោះ ពៅ ហ៊ុន រស់នៅ​ភូមិ​ពន្លេច ឃុំ​កូប ស្រុក​អូរជ្រៅ​ខេត្ត​បន្ទាយមានជ័យ​។ ២-​សាំង​រុណ ជនពិការ រស់នៅ​ភូមិ​កូន​ត្រី ឃុំ​អូរ​បី​ជាន់ ស្រុក​អូជ្រៅ​។ ៣-​ឈ្មោះ ប៊ី​ប៊ុន រស់នៅ​ភូមិ​ឈ្នួល​ទ្រេត...

រថយន្ត​បុក​ម៉ូតូ​អូសរ​ទះ របួសធ្ងន់​ម្នាក់​

បន្ទាយមានជ័យ ៖ រថយន្ត​បុក​ម៉ូតូ​អូសរ​ទះ​បើក​បញ្ច្រាសទិស​គ្នា​បណ្តាលឲ្យ​មនុស្ស​របួសធ្ងន់​ម្នាក់​នៅ​ម៉ោង​៣​រសៀល ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​បណ្ដោយ​ផ្លូវជាតិ លេខ​៥៩​ចំនុច​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​ លោក​វរៈសេនីយ៍​តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ម៉ាឡៃ​បានឲ្យដឹងថា : ជនរងគ្រោះ​មានឈ្មោះ ស្រេង និមល​ភេទ ប្រុស អាយុ ២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ...

អាវុធហត្ថ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន ៥​នាក់​ក្នុង​ខណ្ឌ​ដូនពេញ​

ភ្នំពេញ​៖​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ចុះ​បង្ក្រាប ករណី​គ្រឿងញៀន​ចំនួន ៣​កន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់​ពន្ធ័​គ្រឿងញៀន​បាន​ចំនួន ៥​នាក់ នៅ​ថ្ងៃ​ពុធ​ទី​៣ ខែ​មករា ឆ្នាំ​២០១៨​។ ​ជនសង្ស័យ​ពាក់​ពន្ធ័​គ្រឿងញៀន​បាន​ចំនួន ៥​នាក់​រួមមាន​៖ ១.​ឈ្មោះ កាយ ឡា​ដា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោគ រាជធានី​ភ្នំពេញ ២.​ឈ្មោះ អ៊​ន់ ម៉ៅ...

ស្នាដៃ​និពន្ធ​ថ្មី អំពី​លោក Trump បាន​ទម្លាយ​ចេញ​នូវ​អាថ៌កំបាំង ដែល​ពុំ​អាច​នឹកស្មាន​ដល់​

"Fire and Fury: Inside the Trump White House" (​បកប្រែ​ជា​បណ្តោះអាសន្ន​ថា ៖ ភ្លើង និង​ការផ្ទុះ​កំហឹង ៖ នៅ​ខាងក្នុង​សេត​វិមាន​របស់​ប្រធានាធិបតី Trump) គឺជា​ស្នាដៃ​និពន្ធ​ថ្មី ដែល​អ្នកនិពន្ធ​ពុំមាន​ជាប់​សាច់សាលោហិត​ជាមួយ​លោក ត្រាំ​។ តាម​នោះ Michael Wolff, ជា​អ្នកកាសែត​ម្នាក់​ដែល​សម្ងំ "​តាមដាន​អចិន្ត្រៃ​" ក្នុង​សេត​វិមាន...

នគរបាល​ចរាចរណ៍​ក្រុង​បាវិត ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាច​រណ៍​ផ្លូវគោក​ដល់​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​

ខេត្ត​ស្វាយរៀង​៖ ដើម្បី​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​មក​នៅ​កំ​រឹតទា​ប និង​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ព្រមទាំង​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជា​រៀងរាល់ថ្ងៃ គេ​ឃើញ​មាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​បន្ត​ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ធ្វើ​ការផាកពិន័យ​ដល់​អ្នក​ធ្វើ​ដំណើ​រណា​ដែល​មិន​គោរព​ច្បាប់​ចរាច​រណ៍​ក្នុង​ពេល​ធ្វើដំណើរ​។ ក្នុងនោះ​យើង​ឃើញ​មាន​អ្នកធ្វើ​ដំណើរ​ភាគច្រើន​មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​នោះទេ​។ ដោយ​មាន​អ្នកខ្លះ​ពេល​ធ្វើដំណើរ​គាត់​អត់​មាន​ពាក់មួក​សុវត្ថិភាព​ក្នុង​ការបើកបរ អ្នកបើកបរ​រថយន្ត​អត់​មាន​ដាក់​ខ្សែក្រវ៉ាត់ និង​បើកបរ​ក្នុង​ល្បើន​លឿន ដែល​ផ្ទុយ​ទៅ​និង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ ​ជាមួយ​នោះ​លោក ជា ស៊ីណា អធិការរង​នៃ​អធិការ​នគរបាល​ក្រុង​បាវិត​បាន​ក៏​បាន​ធ្វើ​ការអំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកបើកបរ​យានជំនិះ គ្រប់​ប្រភេទ​ទាំងអស់​នៅលើ​ដងផ្លូវ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ហើយ​ក្នុង​ពេល​ធ្វើដំណើរ​និង​ត្រូវ​ចេះ​យោគយល់​អធ្យាស្រ័យ​គ្នា​ទើប​ការធ្វើដំណើរ​បាន​សុវត្ថិភាព​។​ ​ម្យ៉ាងវិញទៀត​បើ​យើង​មិន​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះ​ទេ​បើ​យើង​ជួប​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ​វា​នឹង​ធ្វើឲ្យ​យើង​ខាតបង់​ទ្រព្យសម្បត្តិ ពេល​វរ​លា អាច​ពិការភាព និង បាត់បង់​អាយុជីវិត នាំទុក្ខ​សោកសៅ​ដល់​ក្រុមគ្រួសារ​ជាក់​ជាពុំខាន​។​ ​លោក​អធិការរង​បាន​មានប្រសាសន៍​បន្ត​ទៀតថាៈ...

ពលរដ្ឋ​សំណូមពរ លោក ឱម យ៉ិនទៀង ជួយ​កោះហៅ លោក ឡឹង សុភាព ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ទៅ​សួរ​ពី​បទ​សង្ស័យ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​កោះអញ្ជើញ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ទៅ​សាកសួរ​ជុំវិញ​ករណី​បទចោទប្រកាន់​មាន​ជាប់​សង្ស័យ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ឬ​ផែ លោក សូ ជុង​ហ៊ួ​រ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​។​ បទ​សង្ស័យ​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល...

ជប៉ុន​នឹង​ប្រឹងប្រែង​ធ្វើការ​ឲ្យ​ខ្លាំង​ជាមួយ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ​កូរ៉េខាងជើង​

​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្សី​ន​ហ្សូ អា​ប៊េ (Shinzo Abe) បាន​និយាយ​ឲ្យដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា កូរ៉េខាងជើង​នៅ​តែ​ធ្វើ​សកម្មភាព​បង្ករឿង​ដដែល ដែល​មិន​អាច​ទទួលយកបាន ហើយ​លោក​ប្រកាសថា លោក​នឹង​ធ្វើ​កិច្ច​ការ​ជាមួយ​នឹង​សហគម​ន៏​អន្តរជាតិ​ដើម្បី​ប្រឆាំង​តបត​នឹង​ការអភិវឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​របប​នេះ​។​ ​លោក​អា​ប៊េ ថ្លែង​នៅក្នុង​ស​ន្និសិត​សារព៌តមាន​សំរាប់​ឆ្នាំថ្មី​ថា "​វា​មិនមែន​ជា​ការ​បំផ្លើស​ទេ ដែល​យើង​និយាយថា បរិយាកាស​សន្តិសុខ​ជុំវិញ​ប្រទេស​ជប៉ុន​គឺ​កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ខ្លាំង​បំផុត​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២​មក​ម្លេះ​"​។​ ​លោក​បន្ត​ដូច្នេះ​ទៀតថា "​តាមរយៈ​ការដាក់​សម្ពាធ​បន្ថែម​លើ​កូរ៉េខាងជើង ជាមួយនឹង​សហគម​ន៏​អន្តរជាតិ ខ្ញុំ​មាន​មានបំណង​ប្រឹងប្រែង​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​"​។​ ​សូម​រំលឹក​ផង​ដែរ​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ប្រកាស​នៅ​ក្នុង​ការ​ថ្លែង​សារ​សំរាប់​ឆ្នាំ​ថ្មី​នេះ​ថា កូរ៉េ​ខាងជើង​នឹង​ផ្តោត​សំខាន់​បន្ថែមទៀត​លើ​ការអភិវឌ្ឍ​ន៏​កម្មវិធី​អាវុធ​របស់​ខ្លួន​។​ ​ចំនែក​អ្នកជំនាញ​វិញ បានធ្វើការ​ព្យាករណ៏​ថា កូរ៉េខាងជើង​នឹង​ធ្វើ​ការបាញ់​សាកល្បង​មី​ស៊ី​ល...

លើក​ទឹកចិត្ត​អោយ​យុវជន យុវនារី​ខេត្តតាកែវ ហ្វឹកហាត់​កីឡា​ប៉េតង់​អោយ​កាន់តែ​ពូកែ​ជាង​មុន​

​តាកែវ ៖ ប្រធាន​សមាគមន៍​កីឡា​ប៉េតង់​គីរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ឯកឧត្តម គិន ណែ​ត បាន​ថ្លែងឲ្យដឹងថា កីឡា​ប៉េតង់​«​ប៊ូ​ល​»​កំពុងតែ​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា​យើង​អោយ​មាន​មុខមាត់​លើ​ឆាក​អន្តរជាតិ​តាមរយៈ​ការ​ឈ្នះ​មេដៃ​មាស​នៅ​ក្នុង​ការប្រកួត​ជា​អន្តរជាតិ ដូច្នោះ​យុវជន យុវនារី ខេត្ត​តាកែវ​ដែល​ជា​ខេត្ត​មួយ​មាន​ភាព​ល្បីល្បាញ​ថា​មាន​កីឡាក កីឡា​ការ​រី​ប៉េតង់​ពូកែ​ជាច្រើន​ត្រូវ​ប្រឹងប្រែង​ហ្វិកហាត់​អោយ​កាន់តែ​ល្អ​ជាង​មុន​។ ​ ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​ប៉េតង់​«​ប៊ូ​ល​»​ជ្រើសរើស​ជើងឯក​ដណ្ដើម​ពានរង្វាន់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី លើក​ទី​១​ប្រចាំឆ្នាំ​២០១៧ ឯកឧត្តម គិន ណែ​ត ប្រធាន​សមាគម​ន៏​កីឡា​ប៉េតង់​«​ប៊ូ​ល​»​គីរីវង់​សុខ​សែន​ជ័យ​ខេត្តតាកែវ បាន​ថ្លែងថា បច្ចុប្បន្ន​នេះ​កីឡា​បេតង់​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ទាំង​យុ​វ័យ​និង​មនុស្ស​ចាស់​ពេញនិយម​លេង​កម្សាន្ត​ដើម្បី​សុខភាព ជាពិសេស​កីឡា​ប៉េតង់​កំពុងតែ​មាន​ការពេញនិយម​យ៉ាង​ខ្លាំង​នៅក្នុង​ខេត្តតាកែវ​។...

ប្រឡាយ​ទួល​ពង្រ​នឹង​ចាប់ផ្ដើម​ស្ដារ​នា​ពេល​ឆាប់ៗ​នេះ ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​ភ្នំពេញ​៖ ប្រឡាយ​ទួល​ពង្រ នឹង​ចាប់ផ្ដើម​ស្ដារ​នា​ពេល​ឆាប់ៗ​នេះ​ខាង​មុខ​នេះ ដើម្បី​កាត់បន្ថយ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ជា​អតិបរមា​នៅ​រដូវវស្សា​ឆ្នាំ​ក្រោយ ពិសេស​នៅ​តំបន់​សាលាក្ដី​ខ្មែរក្រហម ក្នុង​សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​ ​ការបង្ហាញ​ពី​យុទ្ធសាស្ត្រ​នៃ​ការរំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ភាគ​ខាងលិច​ឈាង​ខាងត្បូង​រាជធានី​ភ្នំពេញ​នេះ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ប្រឡាយ​ទួល​ពង្រ ​កាលពី​រសៀល ថ្ងៃ​ពុធ ២​រោច ខែ​បុស្ស ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។ ​ជា​លទ្ធផល​អង្គប្រជុំ​នោះ​គឺ​បានសម្រេច​អោយមាន​ការរៀបចំ​ការ​ងារ​ស្ដារ​ប្រឡាយ​ទួល​ពង្រ​ទី​១...
- Advertisment -

Most Read

×